ប្រទេសអ៊ីរ៉ង់រងគ្រោះរញ្ជូយដី ៤,៩រិចទ័រ ដីវាយប្រហារទីតាំងក្បែររោងចក្រនុយក្លេអ៊ែរ

ក្រោយពីបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់មក ពេលនេះប្រទេសអ៊ីរ៉ង់រងគ្រោះ២ផ្ទួនៗគ្នាតែម្ដង។ ករណីទីមួយ គឺយន្ដហោះដឹកអ្នកដំណើរ១៨០នាក់ ហោះចេញពីព្រលានអ៊ីរ៉ង់មិនបានប៉ុន្មានផងក៏ធ្លាក់ ដោយសារបច្ចេកទេស និងករណីមួយទៀតគឺគ្រោះរញ្ជូយដី ៤,៩រិចទ័រ បានវាយប្រហារប្រទេសនេះទៀត កាលពីម្សិលមិញ។

ការរញ្ជូយដីនេះកម្រិតនេះ កើតមានម្ដងមកហើយកាលពីចុងឆ្នាំ២០១៩កន្លងទៅ នៅក្បែរកន្លែងរោងចក្រនុយក្លែអែររបស់អ៊ីរ៉ង់។
ពុំទាន់មានព័ត៌មានបញ្ជាក់ពីចំនួនមនុស្សស្លាប់ឬរបួសនៅឡើយទេ ប៉ុន្តែក្រុមសង្គ្រោះកំពុងធ្វើការនៅទីតាំងនោះ។

រញ្ជួយដីនេះបានកើតឡើងនៅចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីរោងចក្រនុយក្លេអ៊ែរ Bushehr ដែលសាងសង់ដោយរុស្ស៊ី។ រោងចក្រដែលស្ថិតក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារអាតូមិកអន្តរជាតិមួយនេះបានក្លាយជាក្តីកង្វល់យូរយាណាស់មកហើយពីសំណាក់បណ្តាប្រទេសលោកខាងលិច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner