បងប្អូនជាកម្មករសម្អាតអនាម័យថែសួន និងកម្លាំងការពា រសន្តិសុខ សាលាខេត្តបាត់ដំបង បានទទួលអំណោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន ពីឯកឧត្តមអភិបាលខេត្ត

នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២១ ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយបងប្អូននៃកងកម្លាំងប្រចាំការពារសន្តិសុខសណ្តាប់ធ្នាប់សាលាខេត្ត និងបងប្អូនកម្មករសម្អាតអនាម័យថែទាំសួនច្បារ ក្នុងបរិវេណសាលាខេត្តបាត់ដំបង ដោយបានពាំនាំនូវអំណោយមួយចំនួន របស់ សម្តេចក្រឡាហោម  ស  ខេង  និងលោកជំទាវ ញ៉ែម  សាខន ដើម្បីចែកជូនដល់បងប្អូនខាងលើ ប្រមាណ៦០នាក់  ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតដោយសារតែវិបត្តិកូវីដ-19កន្លងមក។

       ដោយក្នុងម្នាក់ៗទទួលបាននូវ អង្ករ ៥០គក្រ, មី ២កេស,ទឹកសុទ្ធ ២កេស,ទឹកត្រី១យូរ , ទឹកស៊ីអ៊ីវ១យួរ, ម៉ាស់៣ប្រអប់  និងថវិកា ៥ម៉ឺនរៀល។

         ក្នុងឱកាសសំណេះសំណាល និង សាកសួរសុខទុក្ខជាមួយបងប្អូន ឯកឧត្តម សុខ លូ បានសំដែងនូវការនឹករលឹកនិងថ្លែងកោតសរសើរដល់បងប្អូនកម្មករសម្អាតអនាម័យថែទាំសួននិងកងកម្លាំងសន្តិសុខប្រចាំការ នៅក្នុងសាលាខេត្ត សូមឲ្បបន្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមតួនាទីភារកិច្ច ដែលបងប្អូន បានធ្លាប់បំពេញប្រចាំថ្ងៃកន្លងមក និងត្រូវបន្តខិតខំធ្វើការដោយស្មារតីទទួលខុសត្រូវកិច្ចការងារចំពោះមុខរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀត បញ្ហាជីវភាពនិងសុខទុក្ខរបស់បងប្អូននៅទីនេះ គឺជាកាតព្វកិច្ចដែលរូបឯកឧត្តមផ្ទាល់ ត្រូវយកចិត្តទុកដាក់មុនគេ ដើម្បីឆ្លើយតបពីតម្រូវការនិងបញ្ហាប្រឈមដែលបងប្អូនជូបប្រទះ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានធ្វើការក្រើនរំលឹកដល់បងប្អូន អ៊ុពូមីងទាំងអស់ ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលជាប្រចាំនូវ ៣.ការពារ និង៣.កុំនិងត្រូវចេះរស់នៅតាមបែបគន្លងថ្មី នៃបរិបទកូវីដ-19 ខណៈដែលជំងឺរាតត្បាតជាសកលនេះ នៅមិនទាន់បាត់បង់និងផុតរលត់ពីពិភពលោក។និងបានអំពាវនាវដល់បងប្អូនអ៊ុពូមីង សូមនាំកូនចៅដែលមានអាយុ៥ឆ្នាំដើម្បីយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ដល់កូនចៅឲ្យបានគ្រប់ៗគ្នា។ពីព្រោះចាប់ពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១នេះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ។

               ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានថ្លែងដោយសង្កត់ធ្ងន់ថា៖ អំណោយដែលចែកជូនដល់បងប្អូនអ៊ុពូមីងថ្ងៃនេះ គឺជាអំណោយរបស់សម្តេចក្រឡាហោម និងលោកជំទាវ ដើម្បីជួយសម្រាលដល់ជីវភាពខ្វះខ្ខាតរបស់បងប្អូនបានមួយគ្រាផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner