មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន
អត្ថបទដោយ៖
AMS OneMinute
មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោករាប់ចាប់តាំងពីឡើងធ្វើជាមេដឹកនាំក្រុមនេះក្នុងឆ្នាំ២០១៦។
តាមសារសំឡេងដែលបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមលោកនិយាយថា៖ សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានសង្កត់សង្កិន និងបានតស៊ូប្រយុទ្ធនឹងពួកក្បត់ជាតិនិងអ្នកជិះជាន់អស់រយៈពេល២០ ឆ្នាំ និងបានបន់ស្រន់ដល់ទុក្ករបុគ្គលតាលីបង់ យុទ្ធជនដែលរងរបួស និងសុំភាពជោគជ័យដល់មន្ត្រីដែលពាក់ព័ន្ធនឹងការសាកល្បងដ៏ធំនៃការកសាងអេមីរ៉ាតអ៉ីស្លាមនៃអាហ្វហ្គានីស្ថានឡើងវិញ។

ប្រភព៖ CNA