គណបក្សប្រជាធិបតេយ្យសេរីជប៉ុន ហៅកាត់ថា LDP បានបន្តរក្សាអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៣១ តុលាកន្លងទៅ

អត្ថបទដោយ៖
AMS OneMinute

សម្ព័ន្ធគណបក្សកាន់អំណាចកាន់កាប់អាសនៈនៅសភាជាន់ទាបសរុប ២៩៣ ក្នុងចំណោម ៤៦៥អាសនៈសរុប ដោយក្នុងនោះគណបក្ស LDP ឈ្នះបានអាសនៈសរុប ២៦១។

ដោយឡែក គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៅតែជាគណបក្សប្រឆាំងដ៏ធំជាងគេដដែល ដោយរក្សាបាននូវអាសនៈចំនួន ៩៦។

ទោះបីជាគណបក្ស LDP ឈ្នះឆ្នោតក្នុងប្រព័ន្ធសមាមាត្រក្ដី អគ្គលេខាធិការគណបក្ស លោក Akira Amari សម្រេចលាលែងពីតំណែង ក្រោយពេលដែលលោកបានចាញ់ឆ្នោតក្នុងមណ្ឌលរបស់ខ្លួន។

ប្រភព៖ NHK News

ads banner