សាលាមធ្យមបច្ចេកទេស ប្រជុំស្តីពីការរៀបចំផែនការ សកម្មភាព ប្រចាំឆ្នាំ២០២២

ដីឥដ្ឋ៖​ លោកឧត្តមសេនីយ៍ឯក ពេជ្រ ពិសិដ្ឋ នាយកសាលាមធ្យមបច្ចេកទេស បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់សាលា។ ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍និងបានលើកឡើងថា ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២នេះ គឺយើងត្រូវពិនិត្យទៅលើគោលដៅ យុទ្ធសាស្រ្ត ចង្កោមសកម្មភាព និងអង្គភាពទទួលខុសត្រូវ ដែលបានដាក់ចេញក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នាដាក់ចេញនូវវិធីសាស្រ្តអនុវត្ត ធនធានតម្រូវ អ្នកពាក់ព័ន្ធនិង/ឬការិយាល័យចំណុះដែលទទួលខុសត្រូវ និងការដាក់ចេញនូវពេលវេលាសម្រាប់អនុវត្ត ផងដែរ។ បន្ទាប់ពីស្តាប់ដោយយកចិត្តទុកដាក់នូវសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ រួចមក លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ណយ ហឿន នាយករងសាលា ការិយាល័យរដ្ឋបាល-សរុប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ តាមការចាត់តាំងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំផែនការសកម្មភាពនេះឡើង។

បន្ទាប់ពីឯកភាពទៅលើគោលដៅ យុទ្ធសាស្រ្តនិងចង្កោមសកម្មភាព ព្រមទាំងបានដាក់ចេញនូវវិធីសាស្ត្រអនុវត្ត ធនធានតម្រូវ អ្នកពាក់ព័ន្ធនិង/ឬការិយាល័យទទួលខុសត្រូវ និងពេលវេលាសម្រាប់អនុវត្ត សកម្មភាពនីមួយៗរួចមក លោកឧត្តមសេនីយ៍ឯក មានមតិណែនាំមួយចំនួនដូចខាងក្រោម៖

១- ការិយាល័យរដ្ឋបាល-សរុប យកផែនការសកម្មភាពនេះទៅពិនិត្យខ្លឹមសារ និងអក្ខរាវិរុទ្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រជុំពិនិត្យនិងសម្រេច ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបន្ទុក។
២- យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំស្តីពីនីតិវិធីនៃការអនុវត្តបទវិន័យមន្រ្តីនិងគ្រូនគរបាលជាតិរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
៣- យកចិត្តទុកដាក់បំពេញភារកិច្ចតាមកម្មវិធីការងារប្រចាំខែតុលា ឆ្នាំ២០២១ ដែលបានដាក់ចេញ។
៤- បន្តយកចិត្តទុកដាក់ថែរក្សាបរិស្ថាននៅទីតាំងទទួលខុសត្រូវរបស់សាលា។
៥- បន្តធ្វើឱ្យបានសោភណ្ឌភាពនៅកន្លែងបំពេញការងារនិងថ្នាក់រៀន។
៦- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយអនុវត្តវិធានការក្រសួងសុខាភិបាល ពិសេស ៣កុំ ៣ការពារ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner