អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៨លាន២៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន២ម៉ឺននាក់ និងជាសះស្បើយ២២៤លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៨លាន២៨ម៉ឺន២ពាន់៦០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២ម៉ឺន៨ពាន់៥៥៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៤លាន៩៩ម៉ឺន៣៤០នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៩៩ម៉ឺន៩ពាន់២៦នាក់ ស្លាប់ចំនួន៧៦ម៉ឺន៨ពាន់៧៩៧នាក់ និងជាសះស្បើយចំនួន៣៧លាន៩ពាន់៩៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៣០ម៉ឺន៨ពាន់១៤០នាក់ ស្លាប់៤៥ម៉ឺន៩ពាន់២០៣នាក់ និងជាសះស្បើយ៣៣លាន៦៩ម៉ឺន៧ពាន់៧៤០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨២ម៉ឺន១ពាន់១២៤នាក់ ស្លាប់ចំនួន៦០ម៉ឺន៨ពាន់១១៨នាក់ និងជាសះស្បើយ២១លាន១ម៉ឺន៥ពាន់៨៧៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner