លោក Erik ten Hag ត្រូវបានគេជឿថា មានភាគរយខ្ពស់អាចមកជំនួសលោក Ole Gunnar Solskjaer ប្រសិនចាកចេញពី Manchester United

គ្រូបង្វឹក AJAX លោក Erik ten Hag វ័យ ៥១ ឆ្នាំត្រូវបានគេជឿថា ជាអ្នកជំនួសលោក Ole Gunnar Solskjaer ប្រសិនចាកចេញពី Manchester United ។
ឈ្មោះគ្រូបង្វឹកល្បីៗដែលស្ថិតក្នុងបញ្ជីរបស់បិសាចក្រហម រួមមានគ្រូបង្វឹក Leicester លោក Brendan Rodgers , អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane និងអតីតអ្នកចាត់ការក្រុម Inter Milan លោក Antonio Conte រួមជាមួយលោក Ten Hag ។


គួរអោយដឹងផងដែលថា ក្រោយការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រុមបិសាចក្រហម Manchester United ប៉ុន្មានប្រកួតចុងក្រោយនេះហាក់មានការធ្លាក់ទម្រងលេង ដោយបានចាញ់ Liverpool ក្នុងលទ្ធផល ៥ទល់នឹង០ នៅ Premier League កាលពីពេលកន្លងទៅ និងស្មើ Atalanta ២ទល់នឹង២ នៅ UEFA Champions League យប់មិញ ៕
ប្រភព ៖ Sun Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner