កម្ពុជាត្រៀមបើកការប្រកួតហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក Open Water (Video Inside)

សហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយក្នុងការជ្រើសរើសជើងឯក Open Water។ ការរៀបចំប្រកួតហែលទឹកជ្រើសរើសជើងឯក Open Water នេះ នឹងគ្រោងធ្វើនៅថ្ងៃទី៧ ខែវិច្ឆិកា ខាង មុខនេះ នៅមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញ។ ការរៀបចំការប្រកួត កីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯកOpen Water បានធ្វើឡើងនៅទន្ទឹមនឹងការប្រកាសបើកប្រទេសសា ឡើងវិញចាប់តាំងពីថ្ងៃទី១វិច្ឆិកាកន្លងមកនេះ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានថ្លែងថា បន្ទាប់ពីមានការអនុញ្ញាតបើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាល គេនឹងរៀបចំការប្រកួតហែលទឹក ទីឆ្ងាយ បុរស-នារី លើ២វិញ្ញាសា ប៉ុន្តែនឹងមិនទាន់បើកទូលាយទេ ដោយគេត្រូវអនុវត្តតាមវិធានការសុខាភិបាល សិន។ លោកបានថ្លែងថាគោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកទី ឆ្ងាយនៅកម្ពុជានេះ ឲ្យកាន់តែផុសផុលនិងជាផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ កម្ពុជា បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួតនោះមក។

លោក ហែម គីរី បានថ្លែងបញ្ជាក់ទៀតថា វិញ្ញាសាហែលទឹកទីឆ្ងាយ គឺជាវិញ្ញាសាដែលកន្លងមកត្រូវបានដាក់ឲ្យ ប្រកួតសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ខណៈប្រភេទវិញ្ញាសាហែលទីឆ្ងាយ នេះ ជាទូទៅត្រូវបានរៀបចំការប្រកួតនៅ តាមបឹងទន្លេឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើប សហ ព័ន្ធកីឡាហែលទឹកកម្ពុជា សម្រេចរៀបចំ ការប្រកួតនៅអាងហែលទឹកជំនួសវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner