អភិបាលខេត្តស្វាយរៀង បន្តក្រើនរំឮកដល់ពលរដ្ឋកុំធ្វេសប្រហែសជាមួយ ជំងឺកូវីដ១៩

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបន្តក្រើនរំឮកដល់ប្រជាពលរដ្ឋសូមកុំធ្វេសប្រហែសជាមួយនឹងជំងឺកូវីដ១៩ ឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ។

អភិបាលខេត្ត និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិនៃជំងឺកូវីដ១៩ ចំនួន ៦០គ្រួសារ មកពី៧សង្កាត់ ក្នុងក្រុងស្វាយរៀង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០ គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៉ីវ៦ដប, កន្ទេលបត់១, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាមួយចំនួនទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner