ខ្សែការពារ Manchester United ម្នាក់នឹងត្រូវសម្រាកមួយខែ ដោយសាររបួសសរសៃពួរ

Raphael Varane ត្រូវបានបង្ខំឱ្យចេញនៅវគ្គទីមួយ ដោយសាររងរបួសសរសៃពួរ នៅពេល Manchester United ស្មើ 2-2 ជាមួយ Atalanta ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

កីឡាករសញ្ជាតិបារាំង ទើបតែត្រលប់មកពីរបួសថ្មីៗនេះ ប៉ុន្តែពេលនេះនឹងខកខានការប្រកួត Premier League របស់ United នៅផ្ទះ Manchester City នាថ្ងៃសៅរ៍សប្តាហ៍នេះ ។ Varane ខកខានការប្រកួត២លើកបន្ទាប់ ទល់នឹង Watford និង Villarreal ។ Varane ក៏ទំនងជានឹងខកខានការពេលបិសាចក្រហមធ្វើដំណើរទៅជួប Chelsea នៅថ្ងៃទី២៨ ខែវិច្ឆិកា និងការប្រកួតក្នុងផ្ទះជាមួយ Arsenal នៅថ្ងៃទី ២ ខែធ្នូ។

United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ក្លឹបបញ្ជាក់ថា Raphael មានរបួសសរសៃពួរ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យគាត់អវត្តមានប្រហែលមួយខែ” ៕
ប្រភព ៖ Sky Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner