លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីនឹងមានមីស៊ីលលឿនជាងសំឡេងនៅឆ្នាំក្រោយ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា កងទ័ពជើងទឹករបស់ប្រទេសលោកនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយនេះ។
ការប្រកាសខាងលើនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងចិនក៏កំពុងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈកូរ៉េខាងជើងក៏បាននិយាយដែរថា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ក្នុងខែកញ្ញាកន្លងទៅ។ លោក ពូទីន បានប្រកាសប្រាប់មន្ត្រីការពារជាតិកំពូលនៅទីក្រុងសូឈី នៅថ្ងៃពុធសប្តាហ៍នេះថា ការសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហ្សឺខុន (Zircon) កាន់តែខិតជិតមកដល់ហើយ ហើយដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ និងណែនាំបច្ចេកវិទ្យាសម្រាប់សព្វាវុធថ្មីៗដែលមានសមត្ថភាពទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីសត្រូវបរទេស។
កាលពីខែតុលាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូការបាញ់សាកល្បងដោយជោគជ័យ នៃមីស៊ីលល្បឿនលឿនជាងសំឡេងពីនាវាមុជទឹក។

ទន្ទឹមនេះ លោក ពូទីន បញ្ជាក់ថា មីស៊ីលនេះហោះក្នុងល្បឿនលឿនជាងសំឡេងច្រើនជាង ៥ដង។ មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថា ពិបាកស្ទាក់ចាប់ ព្រោះវាអាចផ្លាស់ប្តូរគន្លងនៅក្នុងការហោះហើរ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner