កិច្ចព្រមព្រៀងចែកអំណាចថ្មីមួយរវាងក្រុមយោធា និងអ្នកនយោបាយរបស់ស៊ូដង់ កាន់តែជិតចេញរូបរាង ខណៈដែលសហគមន៍អន្តរជាតិប្រឹងប្រែងកាន់តែខ្លាំង ដើម្បីផ្លាស់ប្ដូរស្ថានភាពរដ្ឋប្រហារកាលពីចុងខែតុលាកន្លងទៅ

អត្ថបទដោយ៖
AMS OneMinute

ការចរចាររវាងមេដឹកនាំរដ្ឋប្រហារគឺលោក Abdel Fattah al-Burhan និងលោកនាយករដ្ឋមន្ត្រី Abdalla Hamdok ដែលត្រូវគេដកហូតដំណែង បានបន្តនៅរដ្ឋធានី Khartoum។ ទោះបីជាមានការវិវឌ្ឍន៍ក៏ដោយ ភាពខុសគ្នាសំខាន់ៗនៅតែមាន។

ការថ្កោលទោសជាសកលចំពោះរដ្ឋប្រហារកើតឡើងយ៉ាងឆាប់រហ័ស ក្រោយព្រឹត្តិការណ៍ដែលធ្វើឱ្យនយោបាយស៊ូដង់ធ្លាក់ចុះនេះ រួមទាំងការកាត់ផ្ដាច់ជំនួយពីអាមេរិក និងធនាគារពិភពលោក ដើម្បីដាក់សម្ពាធយោធាឱ្យដោះលែងលោក Hamdok និងសហការីរបស់លោកដែលត្រូវបានគេឃុំខ្លួន។

អាមេរិកបានបណ្តុះទំនាក់ទំនងថ្មីជាមួយស៊ូដង់ ដោយលុបចោលការចុះបញ្ជីរយៈពេល ២៧ ឆ្នាំរបស់ខ្លួនដែលថាប្រទេសនេះជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម បន្ទាប់ពីមេដឹកនាំយូរអង្វែងលោក Omar al-Bashir ត្រូវបានដកហូតដំណែងក្នុងឆ្នាំ ២០១៩ ក្នុងការតវ៉ាទ្រង់ទ្រាយធំ។

ប្រភព៖ Aljazeera

ads banner