នាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃនាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃ
អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីនឹងបញ្ចេញថវិកាជាតិ២ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង១.៤ពាន់លានដុល្លារអាមេរិកបន្ថែមពីលើថវិកាជាច្រើនលានដុល្លារទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ភ្លើងឆេះព្រៃ នេះបើតាមនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន ។
យ៉ាងណាមិញ លោក ស្កុត ម៉ូរីសុន ក៏បានទទួលរងការរិះគន់ពីមហាជនមួយចំនួនផងដែរ ដោយសារតែលោកបានអវត្តមាននៅពេលដែលភ្លើងឆេះព្រៃចាប់ផ្តើមរីករាលដាលខ្លាំង ខណៈប្រជាជនអូស្ត្រាលីដែលរងគ្រោះធ្ងន់ធ្ងរនៅតំបន់ភ្លើងឆេះព្រៃនោះ បានស្តីបន្ទោសធ្ងន់ៗទៅលើរដ្ឋាភិបាលដែលមានភាពយឺតយ៉ាវ ។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ មានជនរងគ្រោះពីរនាក់ទៀតត្រូវបានគេរាយការណ៍ បានបាត់ខ្លួននៅក្នុងរដ្ឋ New South Wales ស្របពេលដែលចំនួនមនុស្សស្លាប់នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់នឹងពេលនេះបានកើនឡើងដល់២៤នាក់ ។
បើទោះបីជាភ្លៀងបានចាប់ផ្ដើមធ្លាក់ជាបណ្តើរៗ នៅក្នុងថ្ងៃចន្ទដដែលនេះ នៅតំបន់មួយចំនួនក្នុងប្រទេសអូស្ត្រាលី ក្នុងនោះរួមទាំងភាគខាងកើត ដែលកំពុងតែទទួលរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ និង សីតុណ្ហភាពក៏បានចុះត្រជាក់ជាបណ្ដើរៗក៏ដោយ ក៏ប៉ុន្តែមន្ត្រីជំនាញអូស្ត្រាលីបានព្រមានថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំអាចនឹងឆាបឆេះសាជាថ្មី ៕ធ.ដ