មេដឹកនាំកំពូលអ៊ីរ៉ង់ស្រក់ទឹកភ្នែក ពេលគោរពសពមេទ័ព កាស្សេម ដែលត្រូវបានអាម៉េរិកសម្លាប់

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី៧ មករា ២០២០ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសម្រក់ទឹកភ្នែកកំឡុងការសូត្រធម៌ និងថ្វាយបង្គំជូនសាកសព របស់លោកមេទ័ព កាស្សេម សូឡៃមេនី ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្ដហោះដ្រូនអាម៉េរិកនៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក Soleimani មានអាយុ ៦២ឆ្នាំ ត្រូវបានសម្លាប់តាមបញ្ជាដោយផ្ទាល់របស់លោក ដូណាល់ ត្រាំ ដែលក្រោយមកប្រធានាធិបតីអាម៉េរិករូបនេះបានអះអាងថា លោក Soleimani គឺជាអ្នករៀបចំគម្រោងវាយប្រហារលើបុគ្គលិកទូត និងយោធាអាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយថាការវាយប្រហាររបស់ យោធាអាម៉េរិកគឺជាការពារខ្លួនសុទ្ធសាធ។
ប៉ុន្តែអ៊ីរ៉ង់បានចោទថា ការសម្លាប់លោក Soleimani គឺជាទង្វើភេរវកម្មលំដាប់អន្តរជាតិ និងជាសកម្មភាពចង់ប្រកាសសង្រ្គាម ហើយអ៊ីរ៉ង់បានព្រមានសងសឹក នឹងសហរដ្ឋអាម៉េរិកវិញយ៉ាងខ្លាំងក្លា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner