អ៊ីរ៉ាក់បង្កើតច្បាប់បណ្តេញទ័ពអាម៉េរិក ខណៈអ៊ីរ៉ងតានតឹងខ្លាំងជាមួយអាម៉េរិក
ក្រុមអ្នកតាក់តែងច្បាប់ក្នុងរដ្ឋសភានៃប្រទេសអ៊ីរ៉ាក់បាននាំគ្នាបោះឆ្នោតដើម្បីបណ្ដេញទ័ពអាម៉េរិកចេញពីប្រទេសរបស់ខ្លួន ខណៈដែលបញ្ហារវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែជាតានតឹង ដោយសារតែអាម៉េរិកបានវាយប្រហារតាមអាកាស សម្លាប់មេដឹកនាំយោធាកំពូលរបស់អ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុននោះ។
ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអ៊ីរ៉ាក់ និងព្រមានពីការបណ្ដេញកងទ័ពរបស់ខ្លួន។ លោកត្រាំ អះអាងថា “អាម៉េរិកបានសង់មូលដ្ឋានទ័ពអាកាសនៅទីនោះ ហើយកងទ័ពយើងនឹងមិនចាកចេញនោះទេ លុះត្រាតែអ៊ីរ៉ាក់សងលុយយើងទាំងអស់វិញ។”
គួរបញ្ជាក់ថា ក្រោយការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ Qassim Suleimani ដោយអាម៉េរិក ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងដែលអាចឈានដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ នៅក្នុងសេចក្ដីប្រកាសមួយរបស់រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យឲ្យដឹងថា “កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងលែងមានការកំណត់លើការផលិតទៀតហើយ។
ការប្រកាសដូចនេះ ហាក់ដូចជាសញ្ញានៃការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់ នឹងសមាជិកអចិន្រ្តៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ P5+1 (ចិន, បារាំង, រុស្ស៊ី, អង់គ្លេស និងអាម៉េរិក + អាល្លឺម៉ង់) រួមជាមួយនឹងសភាពអឺរ៉ុប៕ធ.ដ