រដ្ឋបាលខេត្តបាត់ដំបង យកថវិកា ២៥លានរៀល របស់ សម្តេចក្រឡាហោម ស ខេង រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមខេត្តជួយរំលែកទុក្ខដល់ក្រុមគ្រួសារសព៥នាក់ ដែលស្លាប់ដោយការដួលរលំបាក់អគារ នៅខេត្តកែប កន្លងទៅ
រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំសំខាន់ៗបណ្តាមន្ទីរនានាជុំវិញខេត្ត ឯកឧត្តម-លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ដែលបានស្លាប់ នៅក្នុងហេតុការដោយការដួលរលំអគារ៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយបាននាំយកនូវថវិកា ចំនួន២៥លានរៀល ដើម្បីចូលរួមបុណ្យសព ចំនួន០៥នាក់ រស់នៅក្នុងភូមិស្នួលកោងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ពិធីគោរពវិញ្ញាណក្ខន្ធដល់សពនិងជួបសំណេះសំណាលចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពនេះបានប្រព្រឹត្តទៅនៅគេហដ្ឋានផ្ទាល់របស់សពដែល
ស្ថិតនៅភូមិឃុំខាងលើ នៅថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ។
សូមបញ្ជាក់ថាកាលរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មានករណីដួលបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យប្រជាពលរដ្ឋជាកម្មករសំណង់ នៅទីនោះ រងគ្រោះសរុប ៥៩នាក់ស្រី២២នាក់ក្នុងនោះបាត់បង់ជីវិតសរុបចំនួន៣៦ នាក់ ស្រី ១៤នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានក្មេងចំនួន០៦នាក់ (ក្មេងស្រី០២នាក់) និង របួសចំនួន២៣នាក់ (ស្រី០៨នាក់) ។
ដោយឡែកក្នុងចំណោមជនរងគ្រោះទាំងនោះ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋជាកម្មករនៅទីនោះបានរងគ្រោះក្នុងហេតុការដ៏អាក្រក់កើតឡើងនេះសរុប០៦នាក់(ស្រី០២នាក់)។ក្នុងនោះស្លាប់ ចំនួន០៥នាក់(ស្រី០២នាក់) និងរបួសចំនួន០១នាក់(ប្រុស)។អ្នកទាំង០៦នាក់នាក់នេះរស់នៅក្នុងភូមិស្នួលកោង ឃុំបឹងព្រីង ស្រុ
កថ្មគោល ខេត្តបាត់ដំបង ជាមួយគ្នា។ដោយក្នុងនោះ៖១.ឈ្មោះ សឺត ប្រីយ៍ ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង(រងរបួស)កំពុងសម្រាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ។ ២.ឈ្មោះ សៀន លឿម ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់)រស់នៅភូមិឃុំខាងលើ។ ៣.ឈ្មោះ រចនា ថារី ភេទស្រី អាយុ ២៦ឆ្នាំ(ស្លាប់) រស់នៅភូមិឃុំខាងលើ ត្រូវជាប្រពន្ធរបស់ឈ្មោះ សៀន សៀម ។ ៤.ឈ្មោះ សឿម វិច្ឆ័យ ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិឃុំខាងលើ(ស្លាប់) ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀនសឿម និងឈ្មោះ រចនា ថារី ។ ៥.ឈ្មោះ សៀម ស្រីណា ភេទស្រី អាយុ០៣ខែ (ស្លាប់) រស់នៅភូមិឃុំខាងលើ។ ត្រូវជាកូនបង្កើត របស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថារី។៦.ឈ្មោះ រចនា សីលា ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់) រស់នៅភូមិ ឃុំ ខាងលើនិងត្រូវជាប្អូនប្រុសបង្កើត ឈ្មោះ រចនា ថារី ។
សពទាំង៥ខាងលើ គឺជាក្រុមគ្រួសារតែមួយហើយត្រូវបានក្រុមការងារដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានសំដែងនូវការសោកស្តាយពីការបាត់បង់ជីវិតក្នុងហេតុការដ៏អាក្រក់កើតឡើងមួយនេះ និងបានចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសព ដែលមិននឹកស្មានដល់ថា៖ ហេតុការអាក្រក់នេះបានប៉ះចំលើគ្រួសារតែមួយបែបនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រគល់ថវិកា
ចំនួន២៥លានរៀលដល់គ្រួសារសព។ដោយក្នុងនោះ ថវិកាចំនួន ១០លានរៀល ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយខេត្ត។ថវិកា១០លានរៀលទៀត ជារបស់រដ្ឋបាលខេត្ត
និង០៥លានរៀល ជាថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយរៀបចំក្នុងពិធីបុណ្យសព។ ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.)