គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាលវាយតម្លៃប្រភេទពិការប៉ារ៉ាឡាំពិកកម្រិកទី១ ដល់សិក្ខាកាមកម្ពុជា

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បើកវគ្គបណ្តុះបណ្តាលវាយតម្លៃប្រភេទពិការប៉ារ៉ាឡាំពិកកម្រិតទី១ ជូនដល់ សិក្ខាកាមកម្ពុជា រយៈពេល៥ ថ្ងៃ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោ សែន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម យី វាសនា និងឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា និងជាប្រធានសហ័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។
ឯកឧត្តម យី វាសនា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវាយតម្លៃប្រភេទពិការប៉ារ៉ាឡាំពិកកម្រិកទី១នេះ គឺជាវគ្គទី១សម្រាប់កម្ពុជា បង្ហាត់ដោយគ្រូឧទ្ទេស នៅក្នុងស្រុកឆ្លងកាត់វគ្គបណ្តុះបណ្តាលពីអន្តរជាតិ។


អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រូបង្វឹក គ្រូជំនួយ និងមន្រ្តីបច្ចេកទេស និងកីឡាករកីឡាការិនីជនពិការ ព្រោះថា ជំនាញដែលទទួលបានពីវគ្គនេះ វានឹងជួយឲ្យពួកគេយកទៅអនុវត្តប្រើប្រាស់ក្នុងការវាយតម្លៃប្រភេទពិការ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ។


ឯកឧត្តម សំហេង បុរស បានលើកឡើងថា វគ្គបណ្តុះបណ្តាលមួយនេះ គឺមានអត្ថងប្រយោជន៍ សម្រាប់មន្រ្តីបច្ចេកទេសជនពិការ ព្រោះថា អាស៊ានប៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិតជាត្រូវការធនធានក្នុងស្រុកយ៉ាងច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់អ្នកជំនាញអន្តរជាតិ ដែលជាការចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិមួយផ្នែក ។
ឯកឧត្តម រដ្ឋលេខាធិការ រំពឹងជឿជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ នឹងជួយឲ្យមន្រ្តីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ទទួលបានជំនាញមួយច្បាស់លាស់ប្រើប្រាស់ក្នុងការវាយតម្លៃពិការភាពរបស់អត្តលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវាយតម្លៃប្រភេទពិការប៉ារ៉ាឡាំពិកកម្រិកទី១នេះ ដំណើរការរយៈពេល៥ ចាប់ពីថ្ងៃទី៨ ខែ ដល់ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានសិក្ខាការចូលរួមដោយផ្ទាល់៣៦នាក់ និងតាមប្រព័ន្ធហ្សូម៦នាក់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner