ក្រុម Spur បានត្រឹមស្មើជាមួយ Everton ខណៈកាំភ្លើងធំរកបាន៣ពិន្ទុបន្ថែម

ក្រុមមាន់ខ្នាយមាស Tottenham Hott Spur បានត្រឹមស្មើជាមួយក្រុម Everton ខណៈក្រុមកាំភ្លើងធំ Arsenal រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះលើក្រុម Watford ១ទល់០ នៅសប្តាហ៍ទី១១ ក្របខណ្ឌលីគកំពូលអង់គ្លេស ។


ក្រុមមាន់ខ្នាយមាសដឹកនាំដោយលោក Antonio Conte បានត្រឹមតែមួយពិន្ទុ ជាមួយក្រុម Everton ក្រោយស្មើគ្នា ០ទល់០ បើទោះបីក្រុមម្ចាស់ផ្ទះ បាត់បង់សមាជិកម្នាក់ក៏ដោយ ។

រីឯក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុម Watford រកបានដោយកីឡាករ Emile Smite-Rowe នៅនាទីទី៥៦ ក្រោយកីឡាករខ្សែប្រយុទ្ធ Aubameyang ទាត់បាល់១១ម៉ែត្រមិនចូលនៅនាទីទី៣៦ ។ ចំនែកឯ៣គូផ្សេងទៀត Brighton ១ទល់១ Newcastle , Leeds ១ទល់១ Lesceister City និងក្រុមញញួរធំ West Ham យកឈ្នះ ហង្សក្រហម Liverpool ៣ទល់២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner