កូវីដ៖​ ​ជប៉ុន​គ្មាន​ស្លាប់​លើកដំបូង​ ​ក្នុង​ពេល​ជាង​១​ឆ្នាំ​

ជប៉ុន​ពុំ​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ទេ​ ​កាលពី​ថ្ងៃ​ទី​៧​ ​វិច្ឆិកា​ ​ដែល​នេះ​គឺ​ជាលើកដំបូង​ហើយដែល​ជប៉ុន​គ្មាន​ស្លាប់​ប្រចាំថ្ងៃ​ ​ក្នុងរយៈពេល​ ​១​៥​ខែ​មកនេះ​។​

​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ N​H​K ​បានឲ្យ​ដឹង​ថា​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​ ​សីហា​ ​២​០​២​០​មក​ ​មានតែ​ថ្ងៃ​ទី​៧​ ​វិច្ឆិកា​ ​តែមួយ​គត់​ដែល​គ្មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​។​
​ដោយឡែក​ ​កាលពី​ថ្ងៃ​ទី​៦​ ​វិច្ឆិកា​ ​ជប៉ុន​មាន​មនុស្ស​ស្លាប់​៣​នាក់​ ​ព្រោះ​កូ​វី​ដ​។​

​ជា​ការ​កត់​ស​ម្គា​ល​ ​នៅជប៉ុន ករណី​វិជ្ជមាន​និង​ស្លាប់​ប្រចាំថ្ងៃ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ធ្លាក់ចុះ​គួរឲ្យ​កត់​សម្គាល់​ ​ខណៈ​ដែល​ប្រជាជន​ជប៉ុន​ជាង​៧​០​ភាគរយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner