ជាង២៩ម៉ឺននាក់ចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរយៈពេល២៦ថ្ងៃ (Video Inside)

ពលរដ្ឋចំនួន៣ម៉ឺន១ពាន់៤៣៨នាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល៧២ម៉ោងនេះ ដែលនាំឲ្យចំនួន អ្នកមកចុះឈ្មោះក្នុងរយៈពេល២៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើនដល់ជាង២៩ម៉ឺននាក់ហើយ។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ១២ខែតុ លាមក។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ខែវិច្ជិកា។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល២៦ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមក ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះថ្មីមានចំនួន ២៩ម៉ឺន៤ពាន់២៣នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោតសរុបមានចំនួន ១៣ម៉ឺន៨ពាន់៥៤១នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន១០ម៉ឺន៤ពាន់ ៨៦២នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មីសរុបចំនួន ៨ម៉ឺន៧ពាន់៣៨៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner