ចិនប្រកាសថា នឹងកាត់បន្ថយពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព RCEP ចូលជាធរមាននៅដើមឆ្នាំក្រោយ

ហុងកុង ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ចិនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីកាត់បន្ថយពន្ធនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅដើមឆ្នាំក្រោយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា កិច្ចព្រមពៀងនេះនឹងបញ្ជូនសារដ៏ខ្លាំងក្លាប្រឆាំងនឹងឯកតោភាគីនិយម និងកិច្ចគាំពារពាណិជ្ជកម្មនិយម គាំទ្រពាណិជ្ជកម្មសេរី និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះ ក៏នឹងបង្កើនទំនុកចិត្តលើកំណើនសេដ្ឋកិច្ច ក្នុងចំណោមប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀងនេះនៅក្រោយសម័យកូវីដ១៩ផងដែរ។ ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីអនុវត្តកាតព្វកិច្ចទាំង ៧០១ រួមទាំងការកាត់បន្ថយពន្ធ និងការផ្លាស់ប្តូរវិធានស្តីពីប្រភពដើមនៃទំនិញ។ ប្រទេសចិនក៏នឹងចេញផ្សាយគោលការណ៍ណែនាំអនុវត្តសម្រាប់រដ្ឋាភិបាលមូលដ្ឋាន និងឧស្សាហកម្មនានាផងដែរ បន្ទាប់ពីអនុវត្តវគ្គបណ្តុះបណ្តាលជាង ៦០០សម្រាប់ធុរជនចិន មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីគយចំនួន ១៦ម៉ឺន៦ពាន់នាក់។ កិច្ចព្រមព្រៀងនេះក៏មានបំណងលុបចោលពន្ធ ៩១ភាគរយលើទំនិញ និងរៀបចំស្តង់ដារវិធានវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិចក្នុងចំណោមច្បាប់នានា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងលុបចោលពន្ធនាំចូលផ្សេងៗក្នុងរយៈពេល ១០ឆ្នាំ។

បច្ចុប្បន្នប្រទេសចំនួន១០ ដូចជា ព្រុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន ណូវែសេឡង់ និងអូស្រ្តាលី បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ខណៈប្រទេសផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ៕ ប្រភព៖ South China Morning Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner