សត្វក្ដាន់ milu ជាថនិកសត្វមានដើមកំណើតនៅប្រទេសចិន ហើយត្រូវបានគេបរបាញ់ស្ទើរតែផុតពូជក្នុងទសវត្សរ៍ឆ្នាំ១៩០០

អត្ថបទដោយ៖
AMS OneMinute

អភិជនអង់គ្លេសម្នាក់ឈ្មោះ Herbrand Russel បានយកសត្វក្ដាន់ ១៨ក្បាលចុងក្រោយក្នុងពិភពលោក ទៅបង្កាត់ពូជនៅឯភូមិគ្រឹះរបស់ខ្លួននៅអង់គ្លេសក្នុងឆ្នាំ១៨៩០ ដែលនេះធ្វើឱ្យហ្វូងសត្វក្ដាន់កើនឡើងដល់ ២៥០ក្បាល។ ក្រោយមក សត្វក្តាន់ចំនួន ៣៨ក្បាលត្រូវបានចៅប្រុសរបស់គាត់បរិច្ចាគឱ្យចិនក្នុងឆ្នាំ១៩៨៥ ដើម្បីចាប់ផ្តើមការងារអភិរក្ស។

ឯកសារពាក់ព័ន្ធនឹងសត្វក្តាន់ milu ត្រូវបានរកឃើញនៅក្នុងសៀវភៅដែលបានសរសេរជាង ២ ០០០ឆ្នាំមុន។ ក្រុមអ្នកអភិរក្សកំពុងប្រឹងប្រែងធ្វើការងារ ដើម្បីបង្កើនចំនួន និងរក្សាប្រភេទសត្វក្ដាន់នេះក្នុងតំបន់ដីសើមនៅភាគកណ្តាលប្រទេសចិន។

សត្វក្តាន់ milu ដែលស្ទើរតែផុតពូជទៅហើយនោះ ឥឡូវមានចំនួនជាង ៩ ០០០ក្បាល រស់នៅក្នុងតំបន់អភិរក្សធម្មជាតិ និងតំបន់ព្រៃឈើរបស់ប្រទេសចិន។

🎥 SCMP

ads banner