លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំមន្ត្រីក្រោមឱវាទលាងសំអាតផ្លូវសហព័ន្ធរុស្សី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២០នេះអជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំផ្ទាល់ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌបានយកគ្រឿងចក្រកៀយកដីចេញពីផ្លូវហើយបាញ់ទឹកលាងសំអាតអោយសោភ័ណ្ឌភាពស្អាតនិងងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់។
លោកអភិបាលរងខណ្ឌបានអោយដឹងថាក្រោមការដឹកនាំរបស់លោក ហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌបានយកចិត្តទុកដាក់និងតែងតែចាត់អោយលោកដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយបងប្អូនក្រុមហ៊ុនស៊ីនទ្រីចុះបោសនិងលាងសំអាតផ្លូវសំខាន់ៗក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។មិនតែប៉ុណ្ណោះលោកក៍បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនាៗអោយមានរបៀបរៀបរយកុំអោយមានការកកស្ទះចរាចរនិងមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរផងដែ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌបានបន្តទៀតថានេះមិនមែនជាលើកទី១ទេដែលអាជ្ញាធរខណ្ឌបានធ្វើកិច្ចការនេះកន្លងមក។ហើយថ្ងៃនេះគឺរូបលោកបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយបងប្អូនក្រុមហ៊ុនស៊ីនទ្រីចុះធ្វើការលាងសំអាតផ្លូវសហព័ន្ធរុស្សីចាប់ពីខាងកើតរង្វង់មូលចោមចៅរហូតដល់មុខព្រលានយន្តហោះអត្តរជាតិពោធិ៍ចិនតុងស្ថិតក្នុងភូមក្បាលដំរី សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕