ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF នឹងបង្កើតក្លឹបកីឡាតេក្វាន់ដូ WTF នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF ឯកឧត្តម ហង់ជួន ណារ៉ុន ជម្រុញអោយខេមរសហព័ន្ធបង្កើតក្លឹបកីឡា តេក្វាន់ដូ WTF នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២០តទៅ ដើម្បីឲ្យប្រភេទកីឡាមួយនេះ កាន់តែមានការរីកចម្រើន ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំង ពិសេសនោះមានអ្នកចូលរួមហ្វឹកហាត់ច្រើន និងមានធនធានកីឡាករ កីឡាការិនីវ័យក្មេងច្រើន ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ការថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ តាក្វាន់ដូ ឆ្នាំ២០១៨-២០១៩ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា។
  នៅក្នុងឱកាសនោះឯកឧត្តមប្រធាន បានស្នើអោយ ខេមរសហព័ន្ធ ត្រូវរៀបចំបញ្ជូនគ្រូបង្វឹកឲ្យទៅបង្ហាត់ តាមសាលាដែលឯកឧត្តម បានធ្វើការស្នើសុំ ចំណែកឯសាលាឯកជន ឯកឧត្តម នឹងព្យាយាមទំនាក់ទំនង ឲ្យបង្កើតក្លិបកីឡាតេក្វាន់ដូ WTF ផងដែរ ។ ដើម្បីធ្វើឲ្យវិស័យកីឡាតេក្វាន់ដូ កាន់តែរីកចម្រើន ត្រូវទាមទារឲ្យសមាជិក ប្រតិបត្តិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនថ្នាល ក្រុមជម្រើសជាតិ គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល រៀបចំផែនការបញ្ជូនគ្រូ និងកីឡាករ-កីឡាការិនី ព្រមទាំងចៅក្រមអាជ្ញាកណ្ដាលទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ។ ចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនី និងអាជ្ញាកណ្តាលមួយចំនួន ដែលខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រឯកឧត្តម នឹងស្មើសុំអាហារូបករណ៍ តាមសាលាឯកជន ។
  សូមបញ្ជាក់ថា ខេមរសហព័ន្ធតេក្វាន់ដូ មានក្លិនចំណុះចំនួន៥០ កីឡាករ ខ្សែក្រវ៉ាត់ខ្មៅមាន ចំនួន១៥៤នាក់ ដែលក្នុងនោះខ្សែក្រវាត់ខ្មៅ១ដាន់ចំនួន ១២៨នាក់ ២ដាន ចំនួន១៩នាក់ ៣ដន់៦នាក់និង ៤ដាន់១នាក់។ សរុបមេដាយដែលដណ្តើមពីការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយអត្តពលិកខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF ក្នុងឆ្នាំ២០១៩ មានចំនួន១៣គ្រឿង មាស៥គ្រឿង ប្រាក់៣ និងសំរឹទ្ធិ៥គ្រឿង ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner