អាមេរិកនៅតែបន្តគោលនយោបាយរបស់លោក Donald Trump ក្នុងការដាក់បម្រាមលើក្រុមហ៊ុន ឬ វិនិយោគទុនចិនណាដែលគ្រប់គ្រងដោយយោធាចិន

អត្ថបទដោយ៖
AMS OneMinute

លោក Biden មានប្រសាសន៍ថា៖ “ចិនកេងប្រវ័ញ្ចអាមេរិកកាន់តែខ្លាំងឡើង ដើម្បីផ្គត់ផ្គង់ និងបង្កើតលទ្ធភាពក្នុងការអភិវឌ្ឍ និងទំនើបកម្មយោធា ចារកម្ម និងផ្នែកផ្សេងៗនៃសន្តិសុខរបស់ខ្លួន ដែលនេះធ្វើឱ្យការគំរាមកំហែងកងកម្លាំងអាមេរិកនៅឯមាតុភូមិ និងនៅឯនាយសមុទ្រនៅតែបន្ដ”។

ក្រសួងរតនាគារអាមេរិកបានចាត់ចែងអនុវត្ត និងគ្រោងធ្វើបច្ចុប្បន្នភាពជាប្រចាំចំពោះបញ្ជីក្រុមហ៊ុនចិនចំនួន ៥៩ ដែលត្រូវដាក់បម្រាមដោយក្នុងនោះក៏មានក្រុមហ៊ុនប្រេងដ៏ធំឈ្មោះថា CNOOC។

ដូចទៅនឹងជំនាន់លោក Trump ដែរ អាមេរិកមិនអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួនជួញដូរផ្នែកបរិក្ខារសន្តិសុខ ជាមួយក្រុមហ៊ុនចិនដែលជាប់បម្រាមទាំងនោះឡើយ។

ប្រភព៖ Reuters

ads banner