ព្រះមហាក្សត្រកំពុងស្ថិតក្នុងប្រទេសបារាំងចូលរួមកិច្ចប្រជុំអង្គការ UNESCO (Video Inside)

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី កំពុងស្ថិតនៅក្នុងប្រទេសបារាំងក្រោយព្រះរាជដំណើរ យាងចាកចេញពីមាតុប្រទេសនាព្រឹកថ្ងៃពុធទី១០វិច្ឆិកានេះ។ ព្រះរាជដំណើរទៅកាន់ប្រទេសបារាំង គឺដើម្បីការ ចូលរួមក្នុងមហាសន្និបាតលើកទី៤១ក្នុងឳកាសបុណ្យខួបទី៧៥ នៃអង្គការ UNESCO នៅក្នុងប្រទេសបារាំងរវាង ពីថ្ងៃទី១០ដល់១៤វិច្ឆិកាឆ្នាំ២០២១។

កិច្ចប្រជុំអង្គការ UNESCO ដែលមានការចូលរួមពីសមាជិក១៩៣ប្រទេស គ្រោងនឹងជជែកលើបញ្ហាទាក់ទងការអភិរក្សបេតិកភណ្ឌ, បញ្ហាបរិស្ថាននិងការ អប់រំ។ ព្រះមហាក្សត្រខ្មែរ នឹង ប្រទានសុន្ទរកថាមួយ នៅថ្ងៃទី១២វិច្ឆិកា ដោយនឹងផ្តោតលើសមិទ្ធផលសំខាន់ៗ នៃអង្គការ UNESCO នៅក្នុង ប្រទេសកម្ពុជា។

អញ្ជើញជូនព្រះរាជដំណើរបស់ព្រះមហាក្សត្រខ្មែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១០ វិច្ឆិកា រួមមានប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តីសាយឈុំ, សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋ សភា, និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជានាយករដ្ឋមន្ត្រី។ មន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋា ភិបាល ជាច្រើនទៀត ត្រូវគេឃើញបានអញ្ជើញចូលរួមក្នុងការយាងដង្ហែរព្រះមហាក្សត្រចាកចេញទៅប្រទេស បារាំង ផងដែរ។

យោងតាមព្រះរាជសាររបស់ព្រះអង្គ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner