ការពង្រឹងការអភិវឌ្ឍជំនាញក្នុងប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាក្រោមគម្រោងអង្គការអន្តរជាតិខាងការងារ-ប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកដំណើរការកម្មវិធីស្តីពី “ការពង្រឹងការអភិវឌ្ឍជំនាញក្នុងប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមគម្រោងអង្គការអន្តរជាតិ ខាងការងារប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង និងត្រីភាគី” (Skills Development Network Through South-South Cooperation, ILO/China Partnership Program) តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងពិធីបើកដំណើរការនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម Tang Tao អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងគ្រឹះស្ថានសិក្សា របស់ប្រទេសចិន ឯកឧត្តម Phongxaysack Intharath អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រឹះស្ថានសិក្សារបស់ប្រទេសឡាវ លោកស្រី Panudda Boonpala អនុប្រធានតំបន់,ROAP, ILO និងសហការី គ្រឹះស្ថានសិក្សារបស់ប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាព កម្ពុជាចិន ខេត្តព្រះសីហនុ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ ។ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner