បើកការដ្ឋានសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ (Video Inside)

សំណង់ថ្មីនៃទីស្ដីការរបស់ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបុកគ្រឹះនៅថ្ងៃទី១១វិច្ឆិកានេះ ក្រោយសំណង់ចាស់ មានភាពចង្អៀត ត្រូវបានរុះរើចេញ។ សំណង់ថ្មីនេះ នឹងមានកម្ពស់៩ជាន់ ដែលអាចផ្ទុកមនុស្សបានច្រើនដល់ ៨ពាន់៥០០នាក់។ ពិធីបញ្ចុះបឋមសិលា ថ្ងៃ១១វិច្ឆិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្លង់ស្ថាបត្យកម្មអគារថ្មី កម្ពស់៩ជាន់នេះ  គឺជាប្រភេទ ស្ថាបត្យកម្ម Classic រចនាបថខ្មែរ,  ដំបូលប្រក់ក្បឿង ស្រកាលិញ, មានបុស្សបុក៥, លំនាំតាមប្រាសាទអង្គរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner