នាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយខេត្តពោធិ៍សាត់ត្រូវគេលួចធ្វើឃាត (Video Inside)

នាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយនៅខេត្តពោធិសាត់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់គេងនៃទីស្នាក់ការរដ្ឋបាល ព្រៃឈើ។ អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯកធាង ឡេង បានដាក់ការសង្ស័យលើអំពើឃាតកម្ម។

ជនរងគ្រោះអាយុ៥២ឆ្នាំឈ្មោះ .សេង  វិសាល​ត្រូវគេប្រទះឃើញ ស្លាប់ កាលពីយប់ថ្ងៃទី១០វិច្ឆិកាក្នុងបន្ទប់ទីស្នាក់ការដែលស្ថិតនៅចំណុចទួលគ្រួស  ភូមិស្ទឹងថ្មី  ឃុំប្រម៉ោយ  នៃស្រុក វាលវែង។ ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ បានប្រទះឃើញស្នាមកាប់ដោយកាំបិតខ្វែវចំនួន៧កាំបិតលើសាកសព ។ ទូរស័ព្ទដៃ៣ គ្រឿង, ចិញ្ចៀនពេជ្រមួយវង់ និងម៉ូតូមួយគ្រឿង របស់សាកសពត្រូវបានបាត់ក្នុងហេតុការណ៍ នោះ។

គេនៅមិនទាន់បានបញ្ជាក់ថាតើការស្លាប់នេះ បានជាប់ពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ប៉ុន្តែក្រុមសមត្ថកិច្ចបាន ថ្លែងថាគេមានតម្រុយពាក់ព័ន្ធជនសង្ស័យជាឃាតករហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner