អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរស្រុកសមត្ថកិច្ចមូលដ្ឋាននិមួយៗ និង លោកមេឃុំ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យល្អ និងពិនិត្យស្រង់បញ្ជីទំនាស់នៅក្នុងមួលដ្ឋានខ្លួន មកឲ្យខេត្ត
នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តកម្មវិធីក្នុងការចុះជួបសំណេះសំណាលជាមួយនិងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការ លោកមេឃុំ និងក្រុមប្រឹក្សា ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងស្រុកបាណន់ និងស្រុកថ្មគោល របស់ ខេត្តបាត់ដំបង។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងនិង អាជ្ញាធរមូលដ្ឋានក្នុងស្រុកបាណន់ និងស្រុកថ្មគោល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរស្រុក និង មន្រ្ដីរាជការនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តនិងត្រូវខិតខំពង្រឹងវិន័យការងារ និងពីឥរិយាបទ របៀបរបបធ្វើការងាររបស់ខ្លួន ហើយក៏ត្រូវចេះបែងចែកការងារកំណត់តួនាទីមុខងារនិងភារកិច្ចការងារទទួលខុសត្រូវឲ្យបានជាកលាក់គឺចាប់តាំងពីគណៈអភិបាល រហូតដល់មន្រ្ដីជាប់កិច្ចសន្យារបស់ខ្លួន ដោយមិនត្រូវ ឲ្យមានមន្ត្រីណាម្នាក់ គ្មានការងារធ្វើនោះទេ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែស្ថានភាពកូវីដ19មានការធូរស្រាលបន្តិច ហើយការបើកប្រទេសឡើងវិញដើម្បីដំណើរការ នូវ ប្រក្រតីភាពតាមបែបគន្លងថ្មីនៃជីវភាពរសនៅក្នុងបរិបទថ្មីនិងកិច្ចដំណើរការនៃចរន្តសេដ្ឋកិច្ចសង្គមឲ្យមានដំណើរកាឡើងវិញរបស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ។ដូចនេះទាំងរដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋានឃុំ ក៏ត្រូវគិតគូរៀបចំឲ្យមានវេទិកាសាធារណៈទៅតាមភូមិឃុំ របស់ខ្លួនឡើងវិញ ជាលក្ខណៈង់ទ្រាយរូបភាពតូចៗល្មមដើម្បីពន្លឿននូវក្នុងការរកដំណោះស្រាយ និងធ្វើការដោះស្រាយនូវបញ្ហាប្រឈមនិងភាពអសកម្មមួយចំនួន ដែលកំពុងតែកើតមានក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋខ្លួនឲ្យបានឆាប់រហ័សនិងដើម្បីធ្វើការឆ្លុះបញ្ចាំងពិនិត្យមើលពីការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបសរាជរដ្ឋាភិបាលកន្លងមក នៅក្នុងមូលដ្ឋានខ្លួនកន្លងមក។ជាមួយគ្នានេះ អាជ្ញាធរនៃរដ្ឋបាលខេត្ត នឹងធ្វើការប្រឡងប្រណាំងដើម្បីជ្រើសរើសនូវរដ្ឋបាលស្រុក-ក្រុង ឃុំសង្កាត់ណាណាដែលបានអនុវត្តនូវគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពបានល្អម៉ត់ចត់ ក្នុងការសម្រេចនូវកិច្ចការងារក្នុងការបម្រើ និងផ្តល់សេវា ជូនប្រជាពលរដ្ឋរបស់ខ្លួនបានល្អប្រសើរជាងគេ។
ក្នុងឱកាសជួបសំណេះសំណាលដល់មន្ត្រីរាជការក្នុងស្រុកទាំង២ខាងលើនេះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំឲ្យរដ្ឋបាលស្រុកខាងលល ត្រូវរៀបចំនូវបញ្ជីទំនាស់ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋានក្នុងឃុំនីមួយៗ ដើម្បីធ្វើការពិនិត្យនិងរៀបចំនូវយន្តការក្នុងការដោះស្រាយទំនាស់ទាំងនោះនៅក្រៅប្រព័ន្ធតុលាការជាមុនសិន។ចំពោះបញ្ហាណាដែលអាជ្ញាធរឃុំ និង រដ្ឋបាលស្រុក ដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងទាំងនេះ មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យដោះស្រាយបន្ត។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹកនិងបានជម្រុញឲ្យអាជ្ញាធរស្រុក ដែលមានទីប្រជុំជនស្រុកឃុំជាប់និងភូមិសាស្រ្តផ្លូវជាតិ ក៏ត្រូវធ្វើការពិចារណាពិនិត្យលទ្ធភាពនិងតម្រង់ទិសក្នុងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីប្រជុំជនស្រុកនិងឃុំរបស់ខ្លួន ឲ្យមានជាផ្លូវបេតុងជាបណ្តើរៗ ទៅតាមលទ្ធភាពនិងថវិកាដែលខ្លួនមាននៅក្នុងស្រុក និងនៅតាមឃុំនិមួយៗ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ កញ្ចប់ថវិកា ឃុំ-សង្កាត់មានច្រើនគួរសម រហូតដល់ ជាង៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដូចនេះលោកមេឃុំ និងក្រុមប្រឹក្សាឃុំនីមួយៗក៏ត្រូវពិចារណាក្នុងការអភិវឌ្ឍន៍មូលដ្ឋានខ្លួនឲ្យបានល្អប្រសើរផងដែរ គឺ៖អភិវឌ្ឍមូលដ្ឋានខ្លួនជាជំហានៗមានតិចធ្វើតិច…តែរឹងមាំជាប់ប្រើបានយូរ នៅកន្លែងណា ដែលអាចធ្វើផ្លួវបេតុងបាន។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំព្រមានដោយការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកទាំង២ដែលជាអ្នកបម្រើនិងផ្តល់សេវាជូនពលរដ្ឋ គឺត្រូវបន្តយកចិត្តទុកដាក់ និងត្រូវខិតខំបម្រើប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានល្អត្រឹមត្រូវ។ ជាពិសេស អស់លោកមេឃុំ ស្មៀនឃុំ និង អស់លោកមេប៉ុស្តិ៍ទាំងអស់ នៅក្នុងស្រុកទាំងនោះ ដោយបានសង្កត់ធ្ងន់បន្ថែមថា៖ បញ្ហាល្បែងស៊ីសងក្នុងមូលដ្ឋាន ប្រសិនបើរកឃើញមេប៉ុស្តិណាមួយ មានជាប់ពាក់ព័ន្ធកាងល្បែង និងឃុបជាមួយបនល្បែង ឬបទល្មើសផ្សេងៗ ឯកឧត្តម និងមិនលើកលែងឲ្យនោះទេ?។ហើយបើមាន ក៏សូមដកខ្លួនជាបន្ទាន់ និង ត្រូវកែខ្លួនជាប្រញាប់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )