គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៣.៥លាននាក់ ស្លាប់ជាង ២៨.៣ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៥១២,៨៨៨នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ ទៀត បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៣,២០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៩,៧៥៨នាក់ (ស្លាប់ ១៤៣,៦០៨នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៨១១,២៤៨នាក់ (ស្លាប់ ៤៤,៨៦៦នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥២៨,៨២១នាក់ (ស្លាប់ ២៩,៥៣៥នាក់)
- ថៃ ឆ្លងចំនួន ១,៩៩៦,៩៦៩នាក់ (ស្លាប់ ១៩,៨៨៣នាក់)
- វៀតណាម ឆ្លងចំនួន ១,០០០,៨៩៧នាក់ (ស្លាប់ ២២,៨៤៩នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១០,៧២៥នាក់ (ស្លាប់ ១៨,៨៨២នាក់)
- សិង្ហបុរី ឆ្លងចំនួន ២៣០,០៧៧នាក់ (ស្លាប់ ៥៤៨នាក់)
- កម្ពុជា ឆ្លងចំនួន ១១៩,៣៥៨នាក់ (ស្លាប់ ២,៨៥០នាក់)
- ទ្បាវ ឆ្លងចំនួន ៥០,៩៧៧នាក់ (ស្លាប់ ៩៣នាក់)
- ព្រុយណេ ឆ្លងចំនួន ១៤,០៥៨នាក់ (ស្លាប់ ៩៥នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕