អង្គបុរេជំនុំគណ:កម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំបន្ត

ដីឥដ្ឋ៖ នៅរសៀលថ្ងៃព្រហស្បតិ ទី១២ ខែ វិច្ចិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណ:កម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកកិច្ចប្រជុំអង្គបុរេជំនុំតាមប្រព័ន្ធ Zoom Meeting ដេីម្បីពិនិត្យ និងកែសម្រួលលើខ្លឹមសារពន្យល់ បច្ចេកសព្ទរបស់អនុគណ:កម្មការ សវនកម្មផ្ទៃក្នុង លេីកទី៣ទាក់ ទងនឹងជំនាញសវនកម្ម ។

អង្គបុរេជំនុំនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណ:កម្មការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងជាប្រធានអនុគណៈ សវនកម្មផ្ទៃក្នុង ព្រមទាំងសមាជិក លោក អែម ឧត្តម សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ សភាកម្ពជា ក្រុមការងារភាសាខ្មែររបស់បណ្ឌិត្យ សភា និងលេខាធិការដ្ឋានសរុបចំនួន១១នាក់។

អង្គបុរេជំនុំ បានពិនិត្យ ពិភាក្សា លើខ្លឹមសារពន្យល់បច្ចេកសព្ទ ទាក់ទងនិងជំនាញសវនកម្មផ្ទៃក្នុង ដោយបានធ្វេីការពិភាក្សា កែសម្រួលលេីខ្លឹមសារ ពន្យល់ បច្ចេកសព្ទ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ឱ្យកាន់តែមានលក្ខណ:ត្រឹមត្រូវ។
អង្គបុរេជំនុំបានពិនិត្យ និងកែសម្រួល បានចំនួន៣បច្ចេកសព្ទ គឺ៖
១- សវនកម្មប្រតិបត្តិការ
២- សវនកម្មហិរញ្ញវត្ថុ និង
៣- សវនកម្មលេីភាពអនុលោម។
ចំពោះបច្ចេកសព្ទដែលមិនទាន់បានពិនិត្យនឹងលេីកយកទៅពិនិត្យនៅសប្តាហ៍ក្រោយបន្តទៀត។

ជាចុងបញ្ចប់ ឯកឧត្តម ប្រធានអង្គបុរេជំនុំ បានថ្លែងអំណរគុណចំពោះអនុគណៈកម្មការសវនកម្មផ្ទៃក្នុងនិងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំអង្គបុរេជំនុំនិងបានស្នេី ឯកឧត្តម ជា តារា រាយការណ៍ជូនឯកឧត្ដម ឧត្តមសេនីយ៍ ឯក អគ្គនាយកសវនកម្មផ្ទៃក្នុង លើខ្លឹមសារដែលបានកែសម្រួករួច មុន នឹងដាក់ជូនក្នុងកិច្ខប្រជុំគណ:កម្មការ ពិនិត្យនិងអនុម័ត៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner