វៀតណាម​៖​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឡើងថ្លៃ​សេវា​​ ព្រោះ​ប្រេងឡើងថ្លៃ

បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​នៅ​វៀតណាម​បាន​បង្កើន​ថ្លៃ​សេវាកម្ម​ ​ពី​៥​ទៅ​១​០​ភាគរយ​ ​ក្រោយពេល​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ ថ្មីៗ​នេះ​។​

​ដោយមាន​រថយន្ត​សម្រាប់​ជួល​ ​៣​០​គ្រឿង​ ​ក្រុមហ៊ុន​ ​H​o​an​g​ ​បាន​អះអាង​ថា​ ​ខ្លួន​បាន​បង្កើន​ថ្លៃ​ដឹកជញ្ជូន​ ​១​០​ភាគរយ​ ​ដោយ​បញ្ជាក់​ថា​ ​ក្រៅពី​ប្រេងសាំង​ឡើងថ្លៃ​នោះ​ ​ទំនិញ​ផ្សេងៗ​ទៀត​ក៏​ឡើងថ្លៃ​ដែរ​ ​ហើយ​តម្លៃ​ជួសជុល​ថែទាំ​រថយន្ត​ក៏​ឡើងថ្លៃ​។​

​នៅវៀតណាម តម្លៃ​សាំង​ ​លក់រាយ​ក្នុង​១​លីត្រ​ ​គឺ​១​.​១​០​ដុល្លារ​អាមេរិក​ ​ឬ​ ​២​៥​០​០​០​ដុ​ង​ ​ជា​ការ​ឡើងថ្លៃ​ខ្លាំង​លើ​ដំបូង​ ​តាំងពី​ឆ្នាំ​២​០​១​៣​មក​។​

​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ ​ក៏បាន​អះអាង​ពី​ការ​ឡើងថ្លៃ​ដឹកជញ្ជូន​ ​ព្រោះ​បញ្ហា​ប្រេងសាំង​នេះ​ដែរ​ ​ដូចជា​ក្រុមហ៊ុន​ ​L​am​ ​V​in​h​ ​ជាដើម​។​

Bu​i​ ​Van​ Qu​an​ ​ប្រធាន​សមាគម​ដឹកជញ្ជូន​ទំនិញ​ក្រុង​ហូ​ជី​មិញ​បាន​លើកឡើង​ថា​ ​សមាជិក​របស់​ខ្លួន​បាន​ដំណើរការ​សេវាកម្ម​ត្រឹម​៥​០​ភាគរយ​ ​ប៉ុណ្ណោះ​ ​ដោយ​លោក​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​គួរ​ដក​ឬ​កាត់បន្ថយ​ ​ការ​បង់ថ្លៃ​ផ្សេងៗ​ជូន​រដ្ឋ​ ​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​ ​ជាពិសេស​ ​ថ្លៃ​ថែទាំ​ផ្លូវ​ ​និង​សេវា​ ​ហើយ​ថ្លៃ​ការពារ​បរិស្ថាន​ដែល​បន្ថែម​លើ​ថ្លៃ​ប្រេងសាំង​គួរតែ​កាត់បន្ថយ​ដែរ​៕​ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner