រដ្ឋធានី​របស់​ឥណ្ឌា​ប្រកាស​បិទទ្វារ​សាលា​ ​ព្រោះ​ការ​បំពុល​ខ្យល់ខ្លាំង​

អាជ្ញាធរ​ក្នុង​ក្រុង​ ញ៉ូ​វ​ ដេល្លី (​New​ ​D​e​l​h​i​) ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃសៅរ៍ទី១៣ វិច្ឆិកា ២០២១ ​បាន​ប្រកាស​ពី​ការ​បិទទ្វារ​សាលារៀន​ ​១​ស​ប្តាហ៍ ​ខណៈ​ដែល​គណៈ​គ្រប់​គ្រង់​ស្ថានភាព​បំពុល​បរិស្ថាន​នៅ​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា​មួយ​នេះ​បាន​ព្រមាន​ពី​ការ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។​

​មន្ត្រី​ជាន់ខ្ពស់​ ​ប្រចាំ​ក្រុង​ដេល្លី ​លោក​ ​Ar​v​in​d​ K​e​jr​i​w​a​l​ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​បិទទ្វារ​សាលារៀន​នឹង​ត្រូវធ្វើ​ឡើង​ ​ចាប់ពី​ថ្ងៃចន្ទ​ ​ស​ប្តាហ៍​ក្រោយ​ ​ដូច្នេះ​ ​កុមារ​នឹង​មិន​ត្រូវ​ស្រូប​យក​ខ្យល់​ពុល​ ​តាមរយៈ​ការដកដង្ហើម​។​

​គួរ​បញ្ជាក់​ថា​ ​ក្រុង​ ញ៉ូ​វ​ ដេល្លី ​មាន​ប្រជាជន​រស់នៅ​សរុប​ ​ប្រមាណ​២​០​លាន​នាក់​។​ ​ ញ៉ូ​វ​ ដេល្លី ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ក្រុង​មួយ​ក្នុងចំណោម​ក្រុង​ត្រូវ​បាន​បំពុល​បរិស្ថាន​ខ្លំាំ​ង​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ​ជាមួយនឹង​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ពី​រោងចក្រ​ ​និង​យានយន្ត​ ​និង​ផ្សែង​ពី​ភ្លើង​កសិកម្ម​ ​ធ្វើ​ឱ្យ​ខ្យល់​របស់​វា​ទៅជា​ពណ៌​ប្រផេះ​ ​រៀងរាល់​រដូវរងា​។​

​កាលពី​ថ្ងៃសៅរ៍​ ​ទី​១​៣​ ​វិច្ឆិកា​ ​ក​ម្រិ​ត​នៃ​ភាគ​ល្អិត​ ​P​M​ 2.5 – ​តូចបំផុត​ ​និង​គ្រោះថ្នាក់​បំផុត​ដែល​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ – ​ឡើង​ដល់​ 300 ​នៅ​លើ​សន្ទស្សន៍​គុណភាព​ខ្យល់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner