ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភា

ភ្នំពេញ: ប្រភពព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិភាក្សា និងពិនិត្យលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលទទួលមរណភាព។

មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានឲ្យដឹងថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភាដែលគណបក្សប្រជាជនកម្ពុជា បានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ៕ដោយៈពលជ័យ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភា(រូបថតឯកសារ)
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner