ប្រជាពលរដ្ឋ ៣០គ្រួសារ ដែលជួបការលំបាក បានទទួលអំណោយ ពីឯកឧត្ដម ហ៊ុន ណេង តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់
ខេត្តកំពង់ចាម៖ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ និងក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែល ជួបការលំបាកចំនួន៣០គ្រួសារ ដោយបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុក ស្ទឹងត្រង់ ។ ពិធី នេះ ប្រគល់អំណោយនៅព្រឹក ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណ ទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ ។
ប្រជាពលរដ្ឋ ទាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖
-អង្ករ២៥Kg
-មី០១កេស
-ម៉ាស់ ១ដុំ
-អាលកុល ១ដប
-ថវិកា ១០០,០០០រៀល
-ជូនក្រុមការងារឃុំថវិកា ៣០០ ០០០រៀល ព្រមទាំងម៉ាសនិងអាកុលមួយចំនួនផងដែរ ។
-ឧបត្ថម្ភភ្នាក់ងារសង្កេតការណ៍យុវជន (សសយក) ថវិកាចំនួន ៣,០០០,០០០រៀល។
បន្ទាប់មកក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,០០០,០០០រៀលជូន លោកមេឃុំ អ៊ាត គឹមលាង ដែលកំពុងសម្រាក់ព្យាបាលជំងឺនៅផ្ទះ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ ថា ចំពោះ ការ ចំណាយថវិកា សរុបទាំងអស់ចំនួន ១២,៥៥០,០០០ រៀល ៕