សមត្ថកិច្ចព្រហ្មទណ្ឌខេត្តពោធិសាត់ បំបែកសំណុំរឿង ឃាតករដៃដល់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើ ប្លន់យកទ្រព្យសម្បត្តិ នៅឃុំប្រម៉ោយ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២១ សមត្ថកិច្ចព្រហ្មទណ្ឌខេត្តពោធិ៍សាត បំបែកសំណុំរឿងឃាតករដៃដល់ប្លន់សម្លាប់មន្ត្រី រដ្ឋបាលព្រៃឈើ ដោយកាប់ ចំនួន ៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់រួចហើយក៏យកសម្ភារមួយចំនួនធំ រត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះដែលជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ មានឈ្មោះ សេង វិសាល ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

រីឯជនដៃដល់នោះវិញគឺមានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ ជាឈ្នួលបំរើររស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំក ថ្គាម ស្មាខាងឆ្វេង ចំនួន ៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង(ក្នុងបន្ទប់លើគ្រែ) នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន ៖ ម៉ូតូឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ ០១វង់ រត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន វេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចវត្តកែវឧត្តម ហៅវត្តកណ្តាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួន ជាជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕ ប្រភព៖ ស្នងការដ្ឋានខេត្តពោធិ៍សាត់

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner