ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,០៥១,៩២៥នាក់ (គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា)
អត្ថបទដោយ៖
ឆាយ រត្ថា
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០៥១,៩២៥នាក់។
ក្នុងនោះរួមមាន ៖
១.ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៥៦,០៩០នាក់
២.ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៩,១៩៩នាក់
៣.ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៦៧,០១៨នាក់
៤.អាយុ៥ឆ្នាំ ២២៩,៦២៧នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕