អបអរសាទរ ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយ ជើងឯកពិភពលោកនៅអេស្ប៉ាញ

វីរៈកីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ ។

មិននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើអោយកីឡាការិនីអ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជាដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ២០២១ ។

គួរំលឹកថា វីរៈកីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ជូនព្រះរាជាណាចក្រកម្ពុជាម្តង លើវិញ្ញាសាឯកត្តជន ក្នុងឆ្នាំ២០១៧ ។

គួរអោយដឹងថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅ ចូល រួម ព្រឹត្តិការណ៍ពិភពលោកខាងលើ ក្នុងនោះក្រុមកីឡាការិនី ៤រូប បាន ចេញ ដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦-វិច្ឆិកា ដើម្បី ត្រៀម ការ ប្រ កួត ពីថ្ងៃទី១៩-១២ ខែវិច្ឆិកាខាងមុខ ។

ចំពោះបេក្ខភាព កីឡាករ មាន ៤រូបដូចគ្នា រួមមាន អតីតម្ចាស់ មេដាយ មាស ពិភព លោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។ បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុ រដ្ឋ លេ ខាធិ ការ ក្រ សួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និង ប៉េតង់កម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner