គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៥លាននាក់ ស្លាប់ជាង ២៨.៤ម៉ឺននាក់

កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៥៧១,៣០៨នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,០៩៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥០,៥១៦នាក់ (ស្លាប់ ១៤៣,៦៤៤នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨១៥,០៨០នាក់ (ស្លាប់ ៤៥,២៧២នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៤១,១៤៧នាក់ (ស្លាប់ ២៩,៦៣១នាក់)
  • ថៃ ឆ្លងចំនួន ២,០១១,៣៣១នាក់ (ស្លាប់ ១៩,៩៨៧នាក់)
  • វៀតណាម ឆ្លងចំនួន ១,០១៨,៣៤៦នាក់ (ស្លាប់ ២៣,០១៨នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១២,៥៤៨នាក់ (ស្លាប់ ១៨,៩១៣នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៣៥,៤៨០នាក់ (ស្លាប់ ៥៧៦នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៩,៤៨១នាក់ (ស្លាប់ ២,៨៦១នាក់)
  • ទ្បាវ ឆ្លងចំនួន ៥៣,២០៧នាក់ (ស្លាប់ ៩៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៤,១៧២នាក់ (ស្លាប់ ៩៦នាក់) ៕
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner