ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋ ដែលខកខានមិនបានចាក់កន្លងមក នៅឃុំចំណោម

បន្ទាយមានជ័យ៖ ពលរដ្ឋខកខានសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩កន្លងមកនៅឃុំចំណោម ស្រុកមង្គលបូរី ត្រូវបានក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តចាក់វ៉ាក់សាំងដូសទី២ បង្ការការពារជម្ងឺកូវីដ១៩ ជូនកាលពីចុងសប្ដាហ៍ ខែវច្ឆិកា ឆ្នាំ២០២១ រយៈពេល ១ថ្ងៃពេញ ។

ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ៣ក្រុមបានចុះដល់ ៣គោលដៅ គឺ នៅវត្តសួនសិន្នារាមចំណោម នៅវត្តតាសល់ និង នៅវត្តដងត្រាង ដើម្បីទទួលចាក់វ៉ាក់សាំងជូនពលរដ្ឋ តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បាន ប៊ុន មេបញ្ជាការកងរាជអាវុធហត្ថក្នុងខេត្តបន្ទាយមានជ័យ ។

បន្ថែមលើនោះ ក្រុមគ្រូពេទ្យក៏បានបន្តចល័តចុៈទៅដល់គ្រែនិងផ្ទះ និមួយៗ ព្រមទាំងដល់ចំណុចប្រមូលម្តុំតូចៗនានាដើម្បីចាក់វ៉ាក់សាំងផងដែរ ។ កន្លងមកបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំង លោកគ្រូអ្នកគ្រូ យុវជន យុវវ័យនិងកុមារនៅទាំង ១៨ភូមិ ក្នុងឃុំចំណោម បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ក្នុងយុទ្ធនាការបន្តបន្ទាប់ ដោយគ្រូពេទ្យនៃមន្ទីរសុខាភិបាល គ្រូពេទ្យយោធាចំណុះយោធភូមិភាគទី៥ នៃនគរបាលខេត្ត។ អ្នកនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំង ដោយសារមានមូលហេតុដូចជា ចំណាកស្រុក មានជម្ងឺ មានផ្ទៃពោះ និងបញ្ហាផ្សេងទៀត ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំចំណោមបានអោយដឹងថា៖ សម្រាប់ពលរដ្ឋនិងអ្នកពាក់ព័ន្ធ ហើយកបានចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់សាំង(SinoVac) បានចំនួន ៣៨៨នាក់ ។ ហេតុនេះក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាលរបស់បញ្ជាការដ្ឋានបានទៅជួយចាក់លើកទី២ជូន ។ ក្នុងនោះ ក្រុមការងារ ចាក់បានប្រមាណ ១០០នាក់តាមគោលដៅនីមួយៗ និងចំនួន រាប់សិបនាក់ទៀតនៅតាមផ្ទះ និងចំណុចប្រមូលផ្តុំ ៕ ដោយ៖ ឃិន គន្ធា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner