កងកម្លាំងឈរជើងនៅទិសទី១ ប្រាសាទព្រះវិហារ បានទទួលអំណោយ អាវរងា របស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព្រះវិហារ៖ អាវរងា រាប់ម៉ឺនអាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងនោះមានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាអជ្ញាធរប្រាសាទព្រះវិហារ។

កងកម្លាំងប្រដាប់អាវុធ បានសម្ដែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងជូនយោធិន ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបន្ថែម របស់សម្តេចចំនួន ៣,០០០រៀលក្នុង១ថ្ងៃសម្រាប់ ១នាក់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ពឲ្យកាន់តែមានជីវភាពប្រសើឡើងមួយកម្រិតទៀត។

កងទ័ពទាំងអស់គ្នាបានប្តេជ្ញាស្មោះត្រង់បម្រើ និងការពារ សម្តេចទាំងពីរ ក្រុមគ្រួសារគ្រប់កាលៈទេសៈ ពិសេសការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងស្មោះត្រង់ជាមួយសម្តេចទាំងទ្វេរឥតងាករេ ៕ ដោយ៖ សួន លីណា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner