សូមនិមន្តជួយកែតម្រូវឡើងវិញផង!
អត្ថបទដោយ៖
AMS OneMinute
- ពាក្យត្រូវ៖ “សាលាពុទ្ធិកសិក្សា” បានន័យថា សាលាសិក្សាផ្នែកពុទ្ធិកៈ ឬព្រះពុទ្ធសាសនា ហើយក៏មិនត្រូវដកឃ្លាពាក្យដូចក្នុងរូបនេះដែរ។
ឧទាហរណ៍៖
សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា គេមិនប្រើយុគលពិន្ទុទេ ពោលគឺគេមិនសរសេរ បឋមៈសិក្សា ឬ មធ្យមៈសិក្សាទេ។
សូមអរគុណអ្នកបញ្ជូនរូបមក មិនដឹងថា សាលាឬវត្តនេះស្ថិតនៅខេត្តណាទីតាំងណាទេ។
ចំពោះលោកអ្នកដែលឃើញកំហុសអក្ខរាវិរុទ្ធនានាតាមបដា ឬសំណេរតាមទីកន្លែងផ្សេងៗ សូមផ្ញើមកតេឡេក្រាម៖ ០១៧ ៤៤៦ ២៦៣

📷-ពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា