លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយដោះស្រាយវិបត្តិជនអន្តោប្រវេសន៍រវាងបេឡារូស-អឺរ៉ុប

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនរវាងបេឡារុស្ស និងប៉ូឡូញ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃអាទិត្យម្សិលមិញ ដោយដកស្រង់បទសម្ភាសន៍តាមទូរទស្សន៍រដ្ឋមួយ។

លោក ពូទីន ត្រូវបានគេដកស្រង់សម្ដីថា យើងត្រៀមខ្លួនជាស្រេចក្នុងការជួយតាមគ្រប់មធ្យោបាយ ប្រសិនបើបញ្ហាទាំងអស់នោះអាចពឹងផ្អែកលើយើង។ រុស្សីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់បេឡារុស្ស ដែលសហភាពអឺរ៉ុបនិយាយថា ទទួលខុសត្រូវលើការដឹកជញ្ជូនជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា ហើយជំរុញពួកគេឱ្យព្យាយាមឆ្លងដែនខុសច្បាប់ទៅកាន់ប៉ូឡូញ។

យ៉ាងណាមិញ រុស្ស៊ីបដិសេធថា ទីក្រុងម៉ូស្គូ និងទីក្រុងមីនស៍ មិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេ។ បន្ថែមលើនេះ លោក ពូទីន បានស្តីបន្ទោសប្រទេសលោកខាងលិចចំពោះវិបត្តិដែលសំដៅទៅលើជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner