មន្រ្តីជាន់ខ្ពស់ចិន៖ ការប៉នប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ចិនដីគោក នឹងមានតែការប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះ
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈីន ហ្គាំង បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ ទល់នឹងចិនដីគោកនោះ នឹងក្លាយជាការបាញ់សម្លាប់ខ្លួនឯងតែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតរូបនេះបានធ្វើការកត់សម្គាល់ដូច្នេះ នៅក្នុងសារតាមអនឡាញដែលបានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នៃសម្ព័ន្ធភាពសម្រាប់ការបង្រួបបង្រួមដោយសន្តិភាពរបស់ប្រទេសចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ លោក ឈីន បានចង្អុលបង្ហាញថា អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ បាននិងកំពុងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាឆ្លងកាត់ច្រកសមុទ្រ ដោយមានការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ និងបង្កើតការបង្កហេតុសម្រាប់ “ឯករាជ្យភាព”។ លោក ឈីន បន្តថា ទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិន និងផលប្រយោជន៍សំខាន់ៗរបស់ជនរួមជាតិតៃវ៉ាន់ ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។
លោក ឈីន បន្ថែមថា យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែយើងមិនសន្យាថា នឹងបោះបង់ការប្រើប្រាស់កម្លាំងបាយ និងរក្សាជម្រើសនៃការទទួលយកមធ្យោបាយចាំបាច់ទាំងអស់នោះទេ។ លោក ឈីន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិន ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ក៏ដូចជាជៀសវាងជម្លោះ និងការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីបញ្ហាកោះតៃវ៉ាន់៕ ប្រភព៖ CGTN