អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៤លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន១២ម៉ឺននាក់ និងជាសះស្បើយ២៣០លាន១៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៤លាន៥៤ម៉ឺន៧ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១២ម៉ឺន១ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣០លាន១៣ម៉ឺន៨ពាន់៤៥១នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៧ម៉ឺន២ពាន់៨៩៨នាក់ ស្លាប់ចំនួន៧៨ម៉ឺន៤ពាន់៧៧៩នាក់ និងជាសះស្បើយចំនួន៣៨លាន៥ម៉ឺន៥០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៤ម៉ឺន៧ពាន់៥៣៦នាក់ ស្លាប់៤៦ម៉ឺន៣ពាន់៦៥៥នាក់ និងជាសះស្បើយ៣៣លាន៨៤ម៉ឺន៩ពាន់៧៨៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៩៦ម៉ឺន៧៦៦នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់៣៨៤នាក់ និងជាសះស្បើយ២១លាន១៦ម៉ឺន២ពាន់៤៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner