តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈមានការរំពឹងថា នឹងមានការកើនឡើងការផ្គត់ផ្គត់

 នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះពីព្រោះតែមានការរំពឹងថា នឹងមានការផ្គត់ផ្គង់កាន់តែកើនឡើង ចំពេលការចំណាយកាន់តែខ្ពស់ទៅលើថាមពល។

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីផ្សារប្រេងបានធ្លាក់ចុះក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដោយសារកំណើនថ្លៃប្រាក់ដុល្លារ និងការរំពឹងថា រដ្ឋាភិបាលរបស់លោក ចូ បៃដិន អាចបញ្ចេញប្រេងពីស្តុកប្រេងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដើម្បីទម្លាក់ថ្លៃប្រេង។

គួរបញ្ជាក់ថា កិច្ចសន្យាទិញលក់អនាគតសម្រាប់ប្រេងឆៅប្រភេទ Brent របស់អង់គ្លេស បានធ្លាក់ថ្លៃ ៦៣សេន ឬ ០,៨ភាគរយ មកនៅត្រឹម ៨១,៥៤ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ថ្លៃ ៥៥សេន ឬ ០,៧ភាគរយ មកនៅត្រឹម ៨០,២៤ដុល្លារក្នុងមួយបារ៉ែល៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner