Eddie Nketiah ចង់ចាកចេញពី Arsenal នៅរដូវក្តៅខាងមុខ

កិច្ចសន្យារបស់ក្លឹប Arsenal ជាមួយ Eddie Nketiah នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយមិនមានសញ្ញា នៃការបន្តនៅមុនទីផ្សារដោះដូរកីឡាករ ខែមករា នោះទេ ។ Nketiah មិនបានបង្ហាញខ្លួននៅ Premier League មួយរដូវកាល ដោយលេងត្រឹមតែ២ដងក្នុង EFL Cup ។

ដូច្នេះ Nketiah នឹងមិនបន្តនៅ Arsenal ទៀតទេ ដោយកីឡាកររូបនេះ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លឹបផ្សេងទៀត នៅក្នុងខែមករាខាងមុខនេះ ។
សារព័ត៌មាន Sky Sports News ត្រូវបានចុះផ្សាយថា មិនមានបញ្ហាអ្វីរវាង Nketiah និងគ្រូបង្វឹក Arsenal លោក Mikel Arteta ទេ ។ វាត្រូវបានគេគិតថាបំណងប្រាថ្នារបស់ Nketiah គឺចង់ចាកចេញ ដើម្បីចង់បានជាជម្រើសដំបូង។ជាមួយក្លឹបផ្សេងទៀត ។
កាលពីខែមុន Arteta បាននិយាយជាសាធារណៈថា គាត់ចង់ឱ្យ Nketiah បន្តនៅក្លឹប បន្ទាប់ពីកីឡាកររូបនេះបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ EFL Cup លើក្រុម Leeds ដែលជាក្លឹបរបស់កីឡាកររូបនេះធ្លាប់លេងឱ្យខ្ចីជើង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner