ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ

ភ្នំពេញៈប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។

ការសំណូមពររបស់ប្រមុខការពារជាតិបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២០- ២០២១ តាមវីដឺអូ ZOOM នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។

ចំណែកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញជូនកិច្ចប្រជុំស្ដីពីសមិទ្ធផលការងារឆ្នាំ២០២០-២០២១ របស់គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលក្នុងនោះរួមមាន ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះ ដែលបានបញ្ចប់ទាំងស្រុង ដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលនៃគណៈអភិបាលខេត្តទាំង៤ ជាមួយនឹងប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ការងារជំនាញផ្នែកមុជទឹក ការហ្វឹកហ្វឺន ការជួយសង្គ្រោះ ការរួមចំណែកក្នុងការស្រាវជ្រាវ និងគាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ។

របាយការណ៍ក៏បានបង្ហាញពីលទ្ធផលនៃការសាងសង់ស្នាក់ការ និងផែ នៅកោះពោធិ៍ក្នុងខេត្តកែប ដែលបានបញ្ចប់ជាស្ថាពរសំណង់អគារទីបញ្ជាការជួរមុខថ្មី (កោះព្រាប) ដែលសាងសង់សម្រេចបាន ៨០% និងការចូលរួម បង្រ្កាបបទល្មើសនេសាទបទល្មើសគ្រឿងញៀន ការតាមស្វែងរកនាវាលួចដឹកប្រេងឆៅ អិម ធី ស្តូវ៉ូឡូ (MT Stovolos ) និងការពារសុវត្ថិភាពនៅកន្លែងបូមប្រេង និងនាវាផលិតកម្ម៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner