កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

កងទ័ពមួកខៀវកម្ពុជា៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មមនុស្ស ធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ពិធីទទួលកងទ័ពមួកខៀវកម្ពុជាចំនួន៧៣នាក់នោះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។

ក្នុងចំណោមកម្លាំងមួកខៀវកម្ពុជាទាំង៧៣នាក់ដែលវិលត្រឡប់មកវិញនេះ រួមមានស្ត្រីចំនួន ២៨នាក់ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។  គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសក កម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧ពាន់៨៩៩នាក់ ក្នុងនោះមាននារី ៥២៨នាក់។  បច្ចុប្បន្ន កងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧ នាក់ ក្នុងនោះមានស្ត្រី១១១នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner